Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិទូ អង់ទីស្តែន


ទស្សនវិទូ អង់ទីស្តែន
Antisthène
អង់ទីស្តែន ជាអ្នករស់់នៅទីក្រុងអាតែន តែមិនមែនជាជនជាតិក្រិកទេ។ដើមឡើយ,លោកធ្វើជាកូន សិស្សរបស់់វាគ្មិន Georgiasដែលលោកបានហាត់់យកគំរូវាគ្មិនក្នុងការសន្ទនារបស់់លោកហើយនិងក្នុង សៀវភៅរបស់់លោកដែលមានចំណងជើងថា: La vériré និងLe protreptique. ក្រោយមកលោកបានមក តោង សូក្រាតហើយទាញយកផលចំណេញយ៉ាងច្រើនពីការបង្រៀនរបស់សូក្រាតដោយលោកបានបបួល យុវជនអោយមកសិក្សារៀនសូត្រពីសូក្រាត។លោករស់់នៅឯPirée,តែរាល់់ថ្ងៃត្រូវតែចាកចេញមករៀនសូត្រនឹងសូក្រាតដោយត្រូវធ្វើដំណើរក្នុងចំងាយជាង៧គីឡូម៉ែត្រ។លោកបានធ្វើត្រាប់់តាមការអត់់ធ្មត់់និងស៊ូ​ទ្រាំរបស់់សូក្រាតហើយបានក្លាយជាប្រធានក្រុមអ្នកទុទិដ្ឋិនិយមមុនគេបង្អស់់។ថ្ងៃមួយមានយុវជនម្នាក់់បានសួរទៅកាន់់លោកថា៖នារីណាដែលលោកគប្បីរៀបការជាមួយ?លោកក៏ឆ្លើយឡើងថា៖បើនាងរូបស្អាត នាង​នឹងមិនស្ម័គ្រស្មោះនឹងឯងទេ ហើយបើនាង រូបអាក្រក់់ នាងនឹងធ្វើអោយឯងមិនសប្បាយចិត្ត។ថ្ងៃមួយទៀត ពេលកំពុងរៀនសូត្រពីអាថ៌កំបាំងក្នុងជំនឿORPHISME (អបិយជំនឿម្យ៉ាងក្នុងសម័យក្រិកបុរាណ) លោក​បានឮគ្រូបព្វជិតមានដីកាថា៖អ្នកកាន់់ជំនឿនឹងបានទទួលរង្វាន់់គួរជាទីគាប់់ចិត្ត នៅក្នុងឋាននរក។ស្រាប់់តែ​លោក​សួរទៅថា៖ចុះហេតុម៉េចបានជាលោកគ្រូ មិនប្រញាប់់ស្លាប់់ទៅឋាននរកទៅ?គេបាន​សួរសំណួរមួយ​ទៅកាន់់អង់់ទីស្តែនថា តើមានវិជ្ជាណាដែលមានប្រយោជន៏ជាងគេ?លោកឆ្លើយតបថា៖គឺវីជ្ជាណាដែល​អនុញា​តិ​​មិន​អោយភ្លេចអ្វីដែលគេបានរៀនចេះចាំ។ខាងក្រោមនេះគឺជាទ្រឹស្ដីឫប្រយោគសំខាន់់ៗរបស់់​លោក៖គុណធម៌គឺអាចបង្រៀនបាន។មនុស្សទាំងឡាយណាថ្លៃថ្នូរគឺមានគុណធម៌។គុណធម៌មាន​លក្ខណៈ​គ្រាន់់​នឹងផ្ដល់់សុភមង្គលបានដោយមិនចាំបាច់់ត្រូវការអ្វីផ្សេងទៀតក្រៅពីអនុភាពរបស់់សូក្រាត។គុណធម៌​មិន​មែនស្ថិតនៅក្នុងសំដី ឫជំនឿទេ,វាស្ថិតនៅក្នុងទង្វើ។អង់ទីស្តែនបានទទួលមរណៈភាពដោយរោគព្យាធិ។​Diogèneបានទៅមើលលោកម្ដងកាលនោះ។

No comments:

Post a Comment