ដើម្បីទទួលបានជោគជ័យគ្រប់សមរភូមិប្រលងអ្នកត្រូវត្រៀម
ខ្លួនឲបានពេញលេញបំផុត។
អ្នកត្រូវត្រៀមខ្លួនចាប់តាំងពីពេលចូលរៀនមុខវិជ្ជានីមួយៗរហូត
មក។ អ្នកត្រូវកត់ចំណាំនិងសង្ខេបខ្លឹមសារសំខាន់ៗ
រួចចំណាយពេលរំលឹកមេរៀនជាប្រចាំដោយចំណាយពេលត្រឹម៥ឬ១០
នាទី។អ្នកគួរកត់ចំណាំលើសៀវភៅអានផងដែរដើម្បីងាយស្រួលរំលឹក
ម្តងម្កាល។
វិធីសាស្ត្រនេះអាចជួយឲអ្នករៀបចំឯកសារមានសណ្តប់ធ្នាប់ល្អ
និងអាចរក្សាការចងចាំបានប្រមាណ៨០%។ ធ្វើបែបនេះ អ្នកមិនសូវនឿយហត់សំរុករៀនពេលកៀកប្រលង។ (១) មុនពេលប្រលង
តើត្រូវត្រៀម
ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក?
រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?
ការរៀបចំឯកសារ
វីធីល្អបំផុតសម្រាប់ត្រៀមប្រលងគឺរៀប
ចំឯកសារដែលបានរៀនរួចទាំងអស់ឲមានសណ្តាប់ធ្នាប់ ទាំងសៀវភៅអាន
សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។
ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក
ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។
ការរៀបចំពេលវេលា
ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣
សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ
ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា
និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។
ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង
ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក។
អ្នកត្រូវដឹងថាអ្នកត្រូវមានសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រលង
ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។
ជួយខ្លួនឯងខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈស្វែងយល់ពីការប្រលងលើមុខវិជ្ជានីមួយៗឲបានច្រើនដូចដែលអាច ធ្វើទៅបាន។ ចូរសួរគ្រូរបស់អ្នកអំពីប្រភេទសំណួរដែលអាចនឹងចេញនៅពេលប្រលង ហើយសម្ភារៈអ្វីខ្លះដែលត្រូវការឬអនុញ្ញាតឲយកចូលពេលប្រលង ដូចជាម៉ាស៊ីនគិតលេខ និងវចនានុក្រមជាដើម។ ចូរស្នើរសុំវិញ្ញាសាដែលធ្លាប់ចេញពីឆ្នាំមុនដើម្បីធ្វើជា គម្រូសម្រាប់ត្រៀមប្រលង។ ពេលទន្ទេញមេរៀនម្តងៗ ចូរសាកល្បងស្មានថាសំណួរប្រភេទណាអាចនឹងចេញពេលប្រលង។ ប្រសិនបើអ្នកមានពេល ចូរសាកល្បងឆ្លើយសំណួរទាំងនោះយ៉ាងពេញលេញឲដូចជាពេលប្រលងជាក់ ស្តែង។ គិតក្នុងផ្លូវវិជ្ជមានៈ ដោយសារតែយើងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រលងដូចនេះយើង ត្រូវមានគំនិតសុទិដ្ឋិនិយមថា"ការប្រលងរបស់ខ្ញុំនឹងប្រព្រឹត្តិទៅ ប្រកបដោយជោគជ័យ"។ តែបើអ្នកមិនបានត្រៀមខ្លួនពេញលេញគ្រប់គ្រាន់ទេ អ្នកគ្រាន់តែដាស់តឿនខ្លួនឯងថា"ដោយពឹងលើ សុខភាពល្អ ប្រាជ្ញាវៀងវៃ និងចិត្ត ស្រស់ថ្លា របស់ខ្លួន ខ្ញុំប្រាកដជាំអាចជួយខ្លួនឯងបាន ចំពោះអ្វីដែលខ្ញុំមិនបានត្រៀម"។ កុំព្យាយាមធ្វើឲអារម្មណ៍ស្រស់ថ្លាដោយការដើរលេងឬមើលកុនពេលយប់ មុនប្រលងឲសោះ។ ទង្វើបែបនេះ ជាការរំខានដល់ការចងចាំរបស់អ្នកទៅវិញទេ។ ចូរអានមេរៀនជំនួសវិញ រួចហើយចូលគេងយ៉ាងស្កប់ស្កល់។ ព្រឹកឡើងញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ ហើយបន្តដំណើរកំសាន្តចុងក្រោយជាមួយមេរៀន រួចចូលប្រលងយ៉ាងរីករាយ។ (២) ពេលប្រលងការរៀបចំខ្លួនប្រលងត្រូវមកដល់បន្ទប់ប្រលងឲបានមុនម៉ោងដើម្បីធ្វើចិត្តឲស្ងប់ និងរំលឹកមេរៀន ខ្លះៗ(ប្រសិនបើអ្នកចំាមិនច្បាស់ត្រង់ណាមួយ)។ ការមកយឺតធ្វើឲប៉ះពាល់ដល់ការប្រលងដោយសារតែអារម្មណ៍មិនស្ងប់។ អ្នកដែលមកយឺតតែងតែច្របូកច្របល់ក្នុងចិត្តជានិច្ចកាល ហើយទំរាំតែតាំងចិត្តបានក៏ខាតពេលល្មមគួរសមដែរ។ " ខ្ញុំមកយឺតៗ...ខាតម៉ោងៗ...ប្រញាប់ឡើង..."។ជៀសវាងការជជែកជាមួយមិត្តភក្តិ(បើមានត្រូវឲខ្លី) ព្រោះវាអាចប៉ះពាល់ដល់ការចងចាំឬការតាំងចិត្តរបស់អ្នកពេលប្រលង។ ក្នុងពេលប្រលងចូរអានសំណួរនីមួយៗដោយប្រុងប្រយ័ត្ន និងស្តាប់ការណែនាំ របស់គ្រូឬអនុរក្សមុខវិជ្ជានីមួយៗក្នុងពេលប្រលង (បើយើងមិនស្តាប់ការណែនាំទេ ជួនកាលយើងបង្ខាតពេលវេលាធ្វើសំណួរដែលគេកាត់ចោលពីការប្រលងដោយសារតែ វាខុសឬពិបាកពេក)។ បើមានចំងល់ត្រូវតែសួរឲច្បាស់ កុំធ្វើទាំងងឿងឆ្ងល់។ ប្រសិនបើមិត្តរបស់អ្នកធ្វើហើយមុនរួចចេញទៅក្រៅបន្ទប់ ចូរកុំខ្វល់នឹងគេអី(ចង់ចេញដូចគេ)។ ចូរធ្វើកិច្ចការរបស់អ្នកដោយស្ងៀមស្ងាត់។ ពេលធ្វើចប់នឹងផ្ទៀងផ្ទាត់រូចហើយ សឹមចេញទៅ។ ការឆ្លើយសំណួរមុននឹងឆ្លើយសំណួរនីមួយៗ ចូរអានវាឲបានច្បាស់សិន។ ដើម្បីសន្សំពេលវេលា អ្នកគួរតែអានសំណួរទាំងអស់ឲចប់សិន ដើម្បើឲច្បាស់ថាលំបាកឬស្រួលប៉ុណ្ណា។ បន្ទាប់មកចូរប៉ាន់ស្មាន ពេលវេលាដែលនឹងចំណាយសម្រាប់សំណួរនីមួយៗ។ ជាចុងក្រោយ ចូរចាប់ផ្តើមឆ្លើយនឹងសំណួរដោយយកចិត្តទុកដាក់ (បើមានសំណួរបែបបកស្រាយ ចូរធ្វើវាមុន)។ មធ្យោបាយដែលល្អបំផុតគឺ ឆ្លើយសំណួរណាដែលចេះធ្វើមុន ហើយសល់ពេលសិមឆ្លើយសំណួរដែលមិនចេះ ឬរំលង និងមើលផ្ទៀងផ្ទាត់ឡើងវិញ ក្រែងមានភ្លេចភ្លាំង ឬភ័ន្តច្រឡំកន្លែងណាមួយ។(៣) បន្ទាប់ពីពេលប្រលងពេលប្រលងចប់ភ្លាមៗ ការចងចាំរបស់អ្នកនៅច្បាស់លាស់អ្នកនៅឡើយ នេះជាពេលដ៏ប្រសើរដែលអ្នកត្រូវពិភាក្សាជាមួយមិត្តភក្តិរបស់អ្នក អំពីការប្រលងដែលទើបនឹងបញ្ចប់ នោះអ្នកនឹងដឹងអំពីៈ របៀបឆ្លើយរបស់ពួកគេ កន្លែងណាដែលអ្នកធ្វើខុស ហេតុអ្វី ហើយកន្លែងណាដែលអ្នកធ្វើត្រូវ។ អ្នកត្រូវដឹងថាការប្រលងមិនមែនដើម្បីតែពិន្ទុទេ គឺដើម្បីស្ទង់សមត្ថភាពនិងបង្កើនចំណេះដឹង។ប្រែសម្រួលដោយៈ សេវាកម្មបកប្រែ អិនលីត nlitservice@gmail.com |
មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេតែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ។
Sunday, September 9, 2012
ការត្រៀមខ្លួនប្រលង
ការត្រៀមខ្លួនប្រលង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment