ការរៀនភាសាត្រូវគិតពីកត្តាសំខាន់ពីរ គឺ ប្រភពចំណេះដឹង និងរបៀបសិក្សា។ ១. ប្រភពចំណេះដឹង ចំណេះដឹងដែលទទួលបាន កើតចេញមកពីបីប្រភព គឺៈ - គ្រូបង្រៀន អាចផ្តល់ចំណេះដឹងបាន ៤០% - សៀវភៅ អាចផ្តល់ចំណេះដឹងបាន ៣០% - ប្រភពផ្សេងៗ (គ្រួសារ មិត្តភក្តិ...) អាចផ្តល់ចំណេះដឹងបាន ៣០% អ្នកសិក្សាគួរដឹងថាចំណេះដឹងភាសាកើតមកពីប្រភពចំបងៗទាំង បីខាងលើ ហើយគួរគប្បីប្រមូលចំណេះពីប្រភពទាំងបីឲ្យបានច្រើនបំផុត។ អ្នកសិក្សាភាគច្រើន ច្រើនផ្តោតលើចំណេះដឹងដែលបានមកពីគ្រូ មិនសូវបានអានសៀវភៅ ឬអនុវត្តស្រាវជ្រាវបន្ថែមពីមិត្តភក្តិឬក្រុមគ្រួសារទេ អញ្ចឹងទៅពួកគេមិនទទួលបានចំណេះដឹង ១០០% ទេ។ គួរពិចារណាថា ប្រសិនបើគ្រូបង្រៀន ១០០ ហើយយើងចាប់បានទាំង ១០០ នោះមានន័យថា យើងបានចំណេះត្រឹមតែ៤០% នៅឡើយទេ ៦០% ភាគរយទៀតត្រូវទៅរកពីប្រភពផ្សេង គឺពីសៀវភៅ និងមិត្តភក្តិឬអ្នកដទៃទៀត។ ក្រុមអ្នកជំនាញ បានរកឃើញថាប្រសិនបើអ្នកសិក្សាទទួលបានចំណេះ១០០% នោះគេចំណាយពេលត្រឹមតែ ៣ ទៅ ៥ ប៉ុណ្ណោះ ជំនាញភាសារបស់គេនឹងឡើងដល់កម្រិតល្អឥតខ្ចោះ។ ២. របៀបសិក្សា ការសិក្សាត្រូវផ្អែកលើគោលការណ៍ចំបង៤យ៉ាង ដែលមិនអាចផ្តាច់ចេញពីគ្នាបាន គឺអាន សរសេរ និយាយ និងស្តាប់។ ការអានច្រើនជួយបង្កើនចំណេះមូលដ្ឋានដែលបង្កលក្ខណៈងាយស្រួល ដល់ការសរសេរ។ ស្តាប់ច្រើន នាំឲ្យងាយស្រួលនិយាយ។ ជំនាញទាំងបួន ជួយគ្នាទៅវិញទៅមក។ គេតែងនិយាយថា វិធីដ៏ល្អបំផុតក្នុងការរៀនភាសាគឺអនុវត្តវាជាប្រចាំ។ ចងក្រងសម្រួលដោយ salarean.com |
មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេតែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ។
Sunday, September 9, 2012
របៀបរៀនភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព
របៀបរៀនភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment