បុគ្គលតែងពោលពាក្យ៣យ៉ាង |
២. ពោលពាក្យដូចផ្កាៈ ធម្មតា ផ្កាកាលណាវារីក វាចោលក្លិនក្រអូប ហើយខ្យល់បក់នាំក្លិនក្រអូបទៅគ្រប់ទិសទី។ អ្នកផងទាំងឡាយសប្បាយចូលចិត្តយកផ្កានោះមកធ្វើជាគ្រឿងតុបតែង លំអខ្លួន។ ទោះបីផ្កានោះមានដើមមិនល្អ សំបកគ្រើម ស្លឹកជូរចត់ខា ផ្លែអត់រសជាតិក៏ដោយ ក៏គេនៅតែចូលចិត្ត។ ដូចនេះ ដើម ស្លឹក មែក ផ្លែ និងចំណែកផ្សេងៗទៀតនៃដើម មានតម្លៃដោយសារតែផ្កា។ យ៉ាងណាម៉ិញមនុស្សទោះបីមានរូបអាក្រក់ក៏ដោយ តែពោលពាក្យសំដីប្រកបដោយគុណធម៌ សីលធម៌ ដែលញ៉ាំងប្រយោជន៍ឲ្យអ្នកដទៃនិងខ្លួនឯងហើយ អ្នកនោះក៏មានឈ្មោះក្រអូបដូចជាផ្កាអញ្ចឹងដែរ ហើយអ្នកផងទាំងពួងក៏ចូលចិត្តគោរពរាប់អាន។ បុគ្គលពោលពាក្យយ៉ាងនេះមាន២បែបៈ ក) ពោលពាក្យល្អទាំងទីកំបាំងមុខនិងទីចំពោះមុខៈ នៅចំពោះមុខប្រើពាក្យ ព្រះតេជគុណ លោកពូ អ្នកមីង អ្នកនាង... លុះទីកំបាំងមុខក៏ប្រើពាក្យដដែល។ ខ) ពោលពាក្យល្អតែចំពោះមុខៈ នៅកំបាំងមុខប្រែជាហៅ អ្នកនេះ អ្នកនោះ អានេះ អានោះ ទៅវិញ។
៣. ពោលពាក្យផ្អែមដូចទឹកឃ្មុំៈ ធម្មតាទឹកឃ្មុំសុទ្ធរមែងផ្អែមឆ្ងាញ់ជាងទឹកឃ្មុំមិនសុទ្ធដែលលាយ ទៅដោយទឹក។ ទឹកឃ្មុំមិនសុទ្ធធ្វើឲ្យអ្នកបរិភោគទ្រលាន់។ យ៉ាងណាម៉ិញអ្នកដែលពោលពាក្យពីរោះ មិនប្រាថ្នាលាភសក្ការៈពីអ្នកដទៃពោលចេញពីចិត្តបរិសុទ្ធ ប្រៀបដូចជាទឹកឃ្មុំសុទ្ធ តម្លៃរបស់គេនៅតែមានជាដរាប។ ចំណែកឯអ្នកពោលពាក្យពីរោះព្រោះតែលាភសក្ការៈ (ចិត្តជាទេវទត្ត មាត់ជាទេវតា) ប្រៀបដូចជាទឹកឃ្មុំមិនសុទ្ធ ពេលគេដឹងការពិតក៏រកតម្លៃប្រើប្រាស់គ្មាន។
(ស្រង់ចេញពីទស្សនាវដ្តីកម្ពុជសូរិយា)
No comments:
Post a Comment