១២យ៉ាងដើម្បីបញ្ញាឈ្លាសវៃ |
២. និទានរឿងឬនិយាយរឿងកំប្លែងសើចលេងដោយកម្រ (បើនិយាយត្រូវឲខ្លី)
៣. មិននិយាយបញ្ចើចបញ្ចើរឲគេតបមកខ្លួនវិញ
៤. ជៀសវាងការនិយាយខ្សិប ក្នុងចំណោមមនុស្សម្នា
៥. ជៀសវាងការនិយាយពីខ្លូនឯង
៦. ត្រូវហ៊ានទទួលស្គាល់ការពិត និងបើកចិត្តឲទូលាយ នៅពេលដែលពាក្យសំដីមិនប្រយ័ត្នប្រយែងមួយចំនួនត្រូវបានគេប្រើ ដើម្បីលើកគុណសម្បត្តិនរណាម្នាក់ តែបានប៉ះពាល់ដល់រូបអ្នក
៧. ពេលនិយាយជាមួយនរណាម្នាក់ត្រូវសំលឹងមុខគេ ដើម្បីឲដឹងថាគេយល់ស្របឬអត់
៨. កុំនិយាយឬស្តាប់ "ពាក្យនិន្ទា" និង "រឿងអាស្រូវ"
៩. កុំធ្វើត្រាប់គេ ព្រោះអ្នកដែលត្រូវគេធ្វើត្រាប់តាម រមែងអាម៉ាស់មុខជាធម្មតា ហើយគេមិនដែលភ្លេចទេនូវភាពអាម៉ាស់នេះ
១០. កុំពោលពាក្យគំរោះគំរើយដោយស្រែកឬសំលុតខ្លាំងៗ។ ពាក្យអាក្រក់ៗ នឹងលេចចេញដោយមិនដឹងខ្លួន ហើយភាពកោងកាច ក៏នឹងកើតឡើងបន្ថែមទៀត
១១. ការសើចលឺៗ ជាភាពរីករាយសម្រាប់មនុស្សល្ងង់ ឥតសណ្តាប់ធ្នាប់ប៉ុណ្ណោះ អ្នកដែលមានសីលធម៌ល្អ គេគ្រាន់តែញញឹមតែមិនដែលសើចឡើយ
១២. អ្វីដែលអ្នកនិយាយ ចូរនិយាយឲច្បាស់ ឲសមរម្យ និងប្រកបដោយស្នាមញញឹម៕
ប្រែសម្រួលដោយ សេវាកម្មបកប្រែ អិនលីត nlitservice@gmail.com
សម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ salarean.com
No comments:
Post a Comment