Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

ទស្សនៈរបស់ Thomas Paine

ទស្សនៈរបស់ Thomas Paine ( ១៧៣៧-១៨០៩ នៃគ.ស.​ )


ជីវប្រវត្តិរបស់ Thomas Paine


លោក Thomas Paine ជាបិតាស្ថាបនិកម្នាក់ ក្នុងចំណោមបិតាស្ថាបនិកសហរដ្ឋអាមេរិកមួយចំនួន លោកកើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៧៣៧ នៅទីក្រុងសែដហ្វត នៃចក្រភពអង់គ្លេស ហើយបានទទួល​​ មរណកាលនៅថ្ងៃទី ខែមិថុនា ឆ្នាំ ១៨០៩ ក្នុងជន្មយុ ៧២ ឆ្នាំ នៅក្នុងទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិច


ទស្សនៈរបស់ Thomas Paine


ទស្សនៈរបស់លោក គឺផ្តោតទៅលើរបបសាធារណរដ្ឋនិយម លោក Paine បានបដិសេធ នូវទំរង់គ្រប់គ្រងរដ្ឋ បែបរបបរាជានិយម ហើយទទួលយក នូវទម្រង់គ្រប់គ្រងរដ្ឋ បែបសាធារណរដ្ឋវិញ សង្គមស៊ីវិល និងរដ្ឋ លោកបានបង្ហាញ អំពីការចាប់បដិសន្ធិឡើង ជាក្រឹត្យ​​ក្រម ដែលផ្តុំទៅដោយភាពស្មុគស្មាញ ដែលមនុស្ស មិនអាចឲ្យមនុស្សទ្រាំរស់ ជាលក្ខណៈ ដោយឡែកៗ គ្មានទំនាក់ទំនង ធ្វើឲ្យជួបវិបត្តិជាអន្លើ ទាំងអស់នេះ ជាកត្តារុញច្រាន ពួកគេឲ្យចាកចេញពីសភាពធម្មជាតិ កត្តាចាំបាច់ ទាមទារឲ្យមនុស្សរស់នៅ ចងច្រងសកម្មភាព ទាំងកសិកម្ម ទាំងសេដ្ឋកិច្ច រួមគ្នា បង្កើតឲ្យមានទំនាក់ទំនងសង្គម ។​ នៅទីបំផុត បានលេចឡើង នូវ Social Contract ជាលទ្ធផលកិច្ចព្រមព្រៀងសង្គម ហើយចេញពីកត្តាទាំអស់នេះ បានក្លាយទៅជា គោលការណ៍របស់រដ្ឋ ។ ដូច្នេះ លោក Thomas Paine បានយកចិត្តទុកដាក់ចំពោះទស្សនៈ​ នៃកិច្ចព្រមព្រៀង ដែលជាប្រភព​នៃសង្គមស៊ីវិល និងនាំឲ្យមានការកើតឡើងនៃរដ្ឋ ។ សង្គមស៊ីវិល កើតឡើងដោយបណ្តុំមនុស្ស ។ រដ្ឋ កើតឡើង ដោយបណ្តុំសង្គម និងដើម្បីការពារ និងគាំពារពលរដ្ឋ របស់ខ្លួន ។ ប្រសិនបើ រដ្ឋមិនបានបំពេញតួនាទីនេះទេ នោះត្រូវតែផ្លាស់ប្តូរចេញ ។ គាត់គាំទ្រដល់ គោលការបែងចែកអំណាច ដោយគាត់បានផ្តល់នូវទស្សនទាន ឲ្យមានស្ថាប័ននិតិបញ្ញត្តិ ត្រូវមានប្រៀបលើស្ថាប័ននិតិបញ្ញត្តិ ។


លោក Thomas Paine គាំទ្រដល់ទម្រង់គ្រប់គ្រងរដ្ឋ បែបសាធារណរដ្ឋនិយម និងមានការប្រឆាំង យ៉ាងខ្លាំងក្លា ចំពោះរបបរាជានិយម ដោយមិនទុកចិត្ត លើភាពស្មោះត្រង់របស់ព្រះមហាក្សត្រ រាល់រូបភាពដឹកនាំ នៃរបបរាជានិយម មិនអាចមានអំណោយផលដល់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជនបានឡើយ ៕​

No comments:

Post a Comment