១. ត្រូវមានទឹកចិត្តស្រឡាញ់ចំណេះដឹងៈ
លុះត្រាណាតែពេញចិត្តនឹងរៀន ទើបរៀនទៅចងចាំមេរៀនបានល្អ
បើមិនមានចិត្តរៀនហើយពិបាកចងចាំណាស់។ ២. ជ្រើសរើសយកគោលសំខាន់នៃមេរៀនយកមករៀន រួចស្វែងយល់លំអិតលើចំនុចធំៗនីមួយៗ។ ចំនុចគោលធំៗប្រៀបដូចជាមេដែក ចំណែកឯចំនុចលំអិតប្រៀបបានដូចជាកំទេចដែក កាលណាយើងចាប់បានមេដែកហើយ នោះយើងអាចស្រូបទាញយកកំទេចដែកបានដោយងាយ។ វិធីនេះជួយមិនឲ្យខួរក្បាលនឿយហត់ខ្លាំងពេក ពោលគឺចាប់យកតែចំនុចធំៗមកពិចារណា។ ៣. រៀនដើម្បីចេះ មិនមែនរៀនតែពេលប្រឡងទេ ដូច្នេះជានិច្ចកាលចូរខិតខំរៀននិងចងចាំខ្លឹមសារមេរៀន។ ៤. ចេះចំណេះដឹងមូលដ្ឋានកាន់តែច្រើនកាន់តែល្អៈ ប្រសិនបើយើងស្តាប់រឿងអ្វីមួយដែលថ្មីស្រឡាងនោះយើងពិបាកចាប់បាន អត្ថន័យទាំងស្រុងណាស់ តែបើយើងធ្លាប់ដឹងឬមានបទពិសោធន៍វិញ នោះយើងនឹងចាប់បានខ្លឹមសារដោយងាយ។ និសិ្សតភាគច្រើនតែងយល់ច្រឡំថាការរៀនមុខវិជ្ជានៅឆ្នាំមូលដ្ឋាន ក្រៅពីជំនាញរបស់ខ្លួនគឺជារឿងឥតប្រយោជន៍ តាមការពិតវាជួយឲ្យពួកគេងាយចាប់បាន ងាយសិក្សាជំនាញផ្សេងទៀត។ មុខអាជីពនាពេលអនាគត តែងចាប់ផ្តើមពីការសិក្សានៅឆ្នាំទី១។ ៥. រៀបចំចំណេះដឹងឲ្យមានរបៀបរៀបរយៈ ប្រសិនបើអ្នកចង់ទិញរបស់ទាំងអស់ខាងក្រោមនេះ អ្នកប្រាកដជាពិបាកចងចាំទាំងអស់ណាស់ៈ សាច់ គោ ត្រសក់ ដូង ជី ល្ហុង សាច់ក្រក ដែកគោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត...។ តែបើអ្នករៀបចំជាផ្នែកៗវិញ ពិតជាពុំសូវពិបាកចាំទេៈ បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង ការ៉ុត សាច់ៈ សាច់គោ សាច់ក្រក ត្រីងៀត សម្ភារៈរោងជាងៈ ដែកគោល ពូថៅ ជក់ សម្ភារៈសិក្សាៈ សៀវភៅ ប៊ិច ចំណេះដឹងក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានេះដែរ ប្រសិនបើមិនរៀបឲ្យមានរបៀបទេ មិនអាចចងចាំបានល្អឡើយ។ ៦. ទន្ទេញៈ ដើម្បីឲ្យចងចាំបានយូរ គ្មានអ្វីប្រសើរជាងការទន្ទេញទេ។ ចូររៀបចំមេរៀនឲ្យមានលំដាប់លំដោយ រួចហើយទន្ទេញឲ្យចាំ។ ពេលទន្ទេញចូរអានឲ្យលឺៗ ឬសរសេរ ឬ គូសវាស ធ្វើបែបនេះជួយឲ្យងាយចងចាំបានល្អ។ ៧. សង្ខេបៈ អ្នកចិត្តវិទ្យាជឿថា ខួរក្បាលរបស់មនុស្សត្រូវការពេល ៤ វិនាទី ទៅ ១៥ វិនាទី ដើម្បីបង្រួមព័ត៌មានដែលទទួលបាន។ ព័ត៌មានដែលអ្នកទទួលបានពីមេរៀននីមួយៗ នៅមានសភាពទូលាយនៅឡើយ ដូចនេះអ្នកគួរតែរកពេលវេលាបង្រួមសង្ខេបវាឲ្យងាយស្រួលចងចាំ។ អ្នកគួរអានមេរៀនត្រួសៗឡើងវិញពេលរៀនចប់ភ្លាមៗដើម្បីឲ្យខួរ ក្បាលងាយស្រួលចងចាំទុក។ បើទន្ទេញទៀត កាន់តែប្រសើរ។ ៨. បែងចែកពេលវេលាខ្លីៗសិក្សាៈ វិធីនេះមានប្រយោជន៍ជាងសិក្សារយៈពេលច្រើនម៉ោងដោយមិនសម្រាក ពីព្រោះ (១) រាងកាយនិងអារម្មណ៍បានសម្រាក (២) មានអារម្មណ៍ក្លៀវក្លាក្នុងការសិក្សា (៣) អស់បញ្ហារឿងមុខវិជ្ជាដែលមិនចូលចិត្តរៀន ព្រោះរៀនតិចៗខ្លីៗ (៤) សន្ទុះសិក្សាកើនឡើង ខួរក្បាលបើកទូលាយចំពោះរឿងអតីតកាលនិងអនាគតកាល។ ការរៀនដោយប្រើពេលខ្លីៗរួមមានដូចជាៈ រៀនពេលចេញលេងម្តងៗ រៀនពេលដើរមកថ្នាក់រៀន ឬរៀនពេលដើរទៅចំណតម៉ូតូ/ឡាន ដែលប្រើរយៈពេលត្រឹម ៥ នាទី ឬ ១០នាទី។ ៩. ប្រើលំនឹកគិត ឬរូបភាពជួយដល់ការចងចាំ ដូចជាប្រើដ្រាក្រាមជាដើម ដែលធ្វើឲ្យខួរក្បាលដើរ១០០%។ អ្នកវិទ្យាសាស្ត្ររកឃើញថា ខួរក្បាលមនុស្សចែកជាពីរផ្នែក ខាងឆ្វេងសម្រាប់ទទួលព័ត៌មានជាសូរសំលេង ឯខាងស្តាំសម្រាប់ទទួលព័ត៌មានជារូបភាព(ឃើញភ្នែក)។ ប្រសិនបើអ្នកទន្ទេញមេរៀនតាមតែពាក្យនោះមានន័យថាប្រើបានតែ ចំណែកម្ខាងរបស់ខួរក្បាលតែប៉ុណ្ណោះ។ តែបើអ្នកទន្ទេញដោយប្រើពាក្យបូកផ្សំជាមួយនឹងរូបភាពឬគំនូសតាង ផ្សេងៗ នោះអ្នកនឹងបានប្រើនូវថាមពលពេញលេញរបស់ខួរក្បាល។ ១០. យករូបភាពឬវត្ថុតាងណាមួយទុកជាការចំណាំផ្ទាល់ខ្លួន ឧទាហរណ៍យកមេរៀនចាស់ដែលយើងចាំបានល្អហើយ មកភ្ជាប់ជាមួយមេរៀនថ្មី ធ្វើដូច្នេះពេលណានឹកដល់មេរៀនចាស់ មេរៀនថ្មីក៏លេចផុសឡើង ងាយស្រួលចាំ មិនបាច់ប្រើកម្លាំងគិតច្រើន។ ប្រែសម្រួលដោយៈ សេវាកម្មបកប្រែ អិនលីត សម្រួលខ្លឹមសារៈ salarean.com |
មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេតែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ។
Sunday, September 9, 2012
គោលការណ៍១០យ៉ាងនាំឲ្យចងចាំមេរៀនបានល្អ
គោលការណ៍១០យ៉ាងនាំឲ្យចងចាំមេរៀនបានល្អ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment