- (មនុស្សប្រុស) ពេលមានបញ្ហាមនុស្សប្រុស
ចូលចិត្តនៅម្នាក់ឯង មិនចង់ឲគេសួរដេញដោលច្រើន
មិនចង់ឲគេឃើញថាខ្លួនទន់ខ្សោយ
ហើយក៏មិនត្រូវការពាក្យលួងលោមដែរ។ (មនុស្សស្រី)
ពេលមានបញ្ហាមនុស្សស្រីត្រូវការនិយាយចេញមកក្រៅបន្ធូរអារម្មណ៍
តានតឹង នាងត្រូវការអ្នកលួងលោមយល់ចិត្តថ្លើម
និងយល់អារម្មណ៍ឈឺចាប់របស់នាង។ - (មនុស្សប្រុស) បុរសចង់ឲស្រ្តីនៅស្និទ្ធស្នាលខណៈពេលសប្បាយរីករាយ។ (មនុស្សស្រី) ស្រ្តីចង់ឲបុរសនៅក្បែរក្នុងគ្រាទុក្ខព្រួយ ពិបាកចិត្ត។ - (មនុស្សប្រុស) បុរសនឹងមួម៉ៅប្រសិនបើស្រ្តីធ្វើឲគាត់មានអារម្មណ៍ថា គាត់មិនមែនជាបង្គោលគ្រួសារ ដូចជារអ៊ូរឿងប្រាក់ចំណូលមិនគ្រប់គ្រាន់ជាដើម។ (មនុស្សស្រី) ស្ត្រីនឹងមួម៉ៅប្រសិនបើបុរសសំដែងឲឃើញថា គាត់មិនមែនជាមេផ្ទះដ៏ល្អ ដូចជារអ៊ូថាផ្ទះមិនស្អាតជាដើម។ - (មនុស្សប្រុស) បុរសមិនចូលចិត្តនិយាយពាក្យថា "ស្រឡាញ់" ទេ តែចូលចិត្តបង្ហាញតាមរយៈទង្វើដូចជា ខំរកស៊ីជាដើម។ បុរសគិតថា ធ្វើកិច្ចការធំៗតែពីរបីគ្រប់គ្រាន់នឹងជំនួសពាក្យថាស្រឡាញ់បាន ហើយ។ (មនុស្សស្រី) ស្រ្តីចូលចិត្តឮពាក្យថា "ស្រឡាញ់" ពិសេសក្រោយរៀបការរួច ដើម្បីឲនាងកាន់តែមានជំនឿចិត្ត។ ស្ត្រីចូលចិត្តឲបុរសធ្វើល្អជាប់ជាប្រចាំ មិនគិតរឿងធំឬតូចទេ ផ្កាមួយទង និងរថយន្តមួយគ្រឿង មានតម្លៃប៉ុនគ្នាក្នុងចិត្តស្រ្តី។ - (មនុស្សស្រី) ស្រ្តីចង់ឲបុរសជួយការងារផ្ទះ ជួយមើលកូន តែមិនព្រមនិយាយ បែរជារអ៊ូ។ (មនុស្សប្រុស) ឯបុរសរង់ចាំឲស្រ្តីនិយាយ ទើបជួយ។ - (មនុស្សស្រី) ស្រ្តីពេលមកពិភាក្សា នាងចង់បានការជួយសម្រេចចិត្ត និងពាក្យផ្តល់កម្លាំងចិត្តដែលធ្វើឲនាងមានអារម្មណ៍ថាខ្លួនមាន តម្លៃ។ - (មនុស្សស្រី) ស្ត្រីទ្រាំមិនបានទេ បើនាងមានអារម្មណ៍ថាបុរស លាក់កំបាំងការពិតអ្វីមួយជាមួយនាង។ (មនុស្សប្រុស) ស្របពេលជាមួយគ្នានោះ បុរសគិតថាលាក់បាំងរឿងនោះដើម្បីឲស្រ្តីសប្បាយចិត្ត តែបែរជាធ្វើឲនាងកាន់តែខឹងខ្លាំងឡើងទៅវិញ។ ស្រ្តីចូលចិត្តឈ្លេចរកចម្លើយបើនាងសង្ស័យអ្វីមួយ ធ្វើឲបុរសធុញទ្រាន់ រឹតតែបិទមាត់មិនប្រាប់។ (ស្រង់ចេញពី សៀវភៅត្រៀមខ្លួនក្លាយជាគ្រួសារថ្មី ដែលរៀបរៀងដោយលោកច័ន្ទឫទ្ធី) |
មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេតែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ។
Sunday, September 9, 2012
តើបុរសកំពុងគិតអ្វី? ស្រ្តីកំពុងគិតអ្វី?
តើបុរសកំពុងគិតអ្វី? ស្រ្តីកំពុងគិតអ្វី?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment